សៀមរាបៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២0២០ វេលាម៉ោង ៥និង៤៥នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ និងរថយន្តធុនធំ ព្រមទាំងរថយន្តតូច ២គ្រឿង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះKmលេខ ៣៥៣និង៣៥៤ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។
មានរថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ.លឿង ពាក់ផ្លាកលេខ តាកៃវ 3A.2926 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿងពីក្រោយម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ.1786 បើកបរដោយ ឈ្មោះ ហុំ គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ហើយបានបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៌ស ដែលកំពុងឈប់នៅចិញ្ចើមផ្លូវខាងស្ដាំបែរក្បាលទៅទិសខាងកើត ពាក់ផ្លាកលេខ ភ្នំពេញ 2AC.1416 បើកបរដោយឈ្មោះ ឡម សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ហើយរថយន្តធុនធំបានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2.BT .2988 បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ មានអ្នករួមដំណើរជាមួយ ៤នាក់ទៀតទី១ឈ្មោះ សុខ ម៉េងស៊ឹម ភេទប្រុស ៤៦ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២ ឈ្មោះ យេន សាំងសានុត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ទី៣ ឈ្មោះ កង គឹមហាក់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ទី៤ ឈ្មោះ សម សែន អាយុ ៤៦ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពេលកើតហេតុរួចអ្នកបើកបររថយន្តធុនធំខាងលើ បានចុះរត់គេចខ្លួនបាត់ បណ្តាលអោយ៖
១/របួសធ្ងន់មនុស្ស ២នាក់ឈ្មោះ សុខ ម៉េងស៊ឹម /ហុំ គិមស៊ីន។
២/របួសមនុស្សស្រាលចំនួន ៥នាក់ឈ្មោះ ឡម សុផល .ឡឹក ស៊ីនួន.យេនសាំងសានុត .កង គឹមហាក់.សម សែន។
៣/ខូចខាតម៉ូតូ ១គ្រឿងធ្ងន់និងរថយន្ត ៣គ្រឿងធ្ងន់។
មូលហេតុ៖ គ្រោះថ្នាក់បណ្តាលមកពី
+អ្នកបើកបររថយន្តធុនធំមានល្បឿនលឿន។
+ចំណែកវត្ថុតាង ទាំងអស់កម្លាំងជំនាញចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់