បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៦នេះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងលោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបានរៀបចំពិធីមង្គលការកូនប្រុសស្រី។
ជាមួយនឹងការរៀបពិធីនេះ គេឃើញថា រោងបានសង់លើផ្លូវជាតិលេខ៥៦ស្ថិតក្នុងភូមិសុភីសង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណមានសមត្ថកិច្ចជាច្រើននាក់បានយាមកាមយ៉ាងតឹងរ៉ឹងក្នុងនោះក៏បានបិទផ្លូវជាតិនេះទាំងស្រុងផងដែរ រាល់យានជំនិះត្រូវបានគេបង្វៀងឲ្យទៅចរាចរណ៍ផ្លូវផ្សេងវិញ។
ប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗថា នៅក្នុងខេត្តបន្ទាយមានជ័យទាំងអ្នកមានអំណាច និងអ្នកមានលុយឲ្យតែមានកម្មវិធីម្តងៗ គឺមានទម្លាប់តែងតែបង្កការក្តៅក្រហាយដល់អ្នកធ្វើដំណើរក៏ព្រោះតែសង់រោងរំលោភដីផ្លូវ និងបានជួលឲ្យសមត្ថកិច្ចនគរបាលដាក់ប៉ារ៉ាស់បិទផ្លូវព្រោះតែចង់ល្បី និងបង្ហាញពីភាពសម្បូរ និងភាពខ្លាំងរបស់ខ្លួន។
ពួកគាត់បានសំណូមពរមកPost Newsសូមឲ្យអ្នកមានអំណាចនិងអ្នកមានលុយអាងខ្នងអាងខ្សែឲ្យបញ្ឈប់ទម្លាប់បិទផ្លូវរបៀបនេះទៀត។
គាត់ថា នេះសំរាប់អ្នកមានលុយមានខ្សែមានអំណាចសង់មិនទើសក្បាលអាណា គឺរលូនរហូតដល់កម្មវិធីចប់សព្វគ្រប់តែបើចំពោះអ្នកក្រីក្រគ្មានខ្សែគ្មានកន្លុះមួយម៉ោងមិនទាន់ទេ គឺរលាយហើយ៕
មតិយោបល់