ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ និងប្រាក់១ពាន់ដុល្លារ

កណ្តាលៈ នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ម្ចាស់ផ្ទះឈ្មោះ ប៊ុត ភាព ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ផ្លែត្នោត ប្រពន្ធឈ្មោះ លន់ ស៊ីវន អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូន៣នាក់ ស្រី០១ ប្រុស០២ ទីលំនៅបច្ចុប្បន្ននៅភូមិកើតហេតុខាងលើ ។

ផ្ទះធ្វើពីថ្មប្រក់ក្បឿងថៃ ដែលមានទំហំ ៥ម៉ែត្រx១១ម៉ែត្រ ។ បណ្ដាលឲ្យខូចខាតពិដានខាងលើទាំងស្រុង និងសម្ភារៈប្រើប្រាស់រួមមាន៖ ទូឈើចំនួន០២, ពូកចំនួន០២, លុយចំនួន១០០០$ (មួយពាន់ដុល្លាអាមេរិក) និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្រោយពីទទួលសេចក្តីរាយការណ៍ កម្លាំងអធិការដ្ឋានស្រុកកណ្តាលស្ទឹង បានចេញរថយន្តមួយគ្រឿង និងរថយន្តបញ្ជាការ រដ្ឋានអង្គរក្ស០១គ្រឿង ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ដើមឫស និងប្រជាពលរដ្ឋ ធ្វើការបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យចំនួន០២គ្រឿ អស់ទឹកចំនួន០២ឡាន ហើយរលត់ជាស្ថាពរ នៅវេលាម៉ោង០៩និង៣៥នាទី ។ រថយន្តជំនួយ៖១- រថយន្ត អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង០១គ្រឿង ,២-រថយន្តបញ្ជាការអង្គរក្សចំនួន០១គ្រឿង ៕

មតិយោបល់