ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​​ និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅក្រុង​តាខ្មៅ​

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ​ ព្រហស្បតិ៍​ ​១០កើត​ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវ​នឹងថ្ងៃទី២៤ ខែ​ធ្នូ​ ឆ្នាំ២០២០ វេលាម៉ោង ២៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត​​និងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងខូតខាតម៉ូតូធ្ងន់និងរថយន្តធ្ងន់ត្រង់ចំណុច​ ខាង​មុខច្រកចូលបុរី​ពិភពថ្មី​1លើផ្លូវលេខ21 ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់​តាខ្មៅ ​ក្រុងតាខ្មៅ​ ខេត្តកណ្ដាល ។

មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក​ HYUNDAI H. 1ពណ៌​ ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AT-5554អ្នក​បើកបរ​(មិន​ស្គាល់​អត្តសញ្ញាណ​)បើកបរក្នុងទិសដៅ​ពីត្បូងទៅជើង​រួចបត់​ឆ្វេង​ លុះពេលបើកដល់ចំណុចកើតហេតុ​ខាងលើ​ ក៏បានបុកជាមួយម៉ូតូគ្រឿងម៉ាក​ Suzuki nex ពណ៌សពាក់ស្លាកលេខ​ភ្នំពេញ​ 1DF-1852 អ្នកបើកម៉ូតូមានឈ្មោះ​ ចន​ ដៅ ​ភេទប្រុស ​អាយុ​ ២៥ឆ្នាំ​ មានទីលំនៅ​ ស្នាក់នៅ​ក្នុង​បន្ទាយ​សុវត្ថិភាព​K12 បើកម៉ូតូ​ទិសដៅពីជើងទៅត្បូង(រងរបួសធ្ងន់បាក់ជើងខាងឆ្វេង​ ត្រូវ​​បាន​រថយន្ត​ស៊ីរ៉ែន​របស់​អធិការ​ដ្ឋាន​នគរបាល​ក្រុងតាខ្មៅ​ដឹក​​ទៅ​​មន្ទីរពេទ្យ ជ័យជម្នះដើម្បី​សង្គ្រោះ)​។ ក្រោយពេលកើតហេតុអ្នកបើករថយន្ត​ បានបើករថយន្តចេញពីកន្លែងកើតដោយ
បើករត់ចូលក្នុងបុរីពិភព១​ បន្ទាប់​មក​ឈ្មោះ​ នួន​ ចាន់វិជ័យ​ បានរកឃើញ​រថយន្ត​ម៉ាក​ខាង​លើ​ រួច​ក៏​បានប្រាប់​ជំនាញ​ ចរាចរណ៏​ ឲ្យ​យករថយន្តទៅរក្សាទុកនៅកន្លែងជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន​មធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​ នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

មតិយោបល់