កំពង់ចាមៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆេះ (ឡសម្ងួតជ័រកៅស៊ូ) កើតឡើង០១លើក នៅចំណុចរោងចក្រកែច្នៃជ័រកៅស៊ូ ឯកជនរបស់ឈ្មោះ ប៉េង ជឺ ភេទ ប្រុស អាយុ៧៧ ឆ្នាំ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យមានការខូចខាតរួមមាន៖ ឡសម្ងួតជ័រកៅស៊ូ ទំហំ ៨.៦០.ម x ៤.ម និងជ័រកៅស៊ូចំនួន០២តោន ។
មូលហេតុ៖ បណ្ដាលមកពីនាឡិកាវាស់កំដៅខូច ហើយឡចំហុយជ័រកៅស៊ូឡើងកំដៅហួសកំណត់ ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការដ្ឋាននគរបាលស្រុក ចម្ការលើ បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ចម្ការអណ្តូង ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង ចុះទៅកន្លែងកើតហេតុ ធ្វើអន្ដរាគមន៍ពន្លត់អគ្គិភ័យ បានទាន់ពេលវេលា ប្រើប្រាស់អស់ទឹក០១រថយន្ត ។ អគ្គិភ័យរលត់ទៅវិញ ១០០% នៅវេលាម៉ោង០៨និង១០នាទី នាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់