ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបជនបរទេស នៅមុខហាង មីកូរ៉េស្តាយចិន

ភ្នំពេញ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង បានឃាត់ជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃមិនបានសម្រេច) នៅចំណុចមុខហាង មីកូរ៉េស្តាយចិន ផ្ទះលេខ៣១A ផ្លូវ២៨៨ ក្រុមទី៤០ ភូមិ ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់៖ ១- ឈ្មោះ ជុន សុវណ្ណហេង ហៅ អាហិន ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៤៨ ផ្លូវលេខ៤៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរប មិនពិតប្រាកដ ។ ២-ឈ្មោះ ហាក់ វណ្ណឆ័យ ហៅ ឆ័យ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ១៦ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

ជនរងគ្រោះ (ជាជនបរទេស មិនស្គាល់អត្ដសញ្ញាណ មិនមកដាក់ពាក្យបណ្ដឹង) ។

សម្ភារ:ដកហូតបានរួមមាន៖១-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដានិច (Nex) ពណ៌ខៀវលាយស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1 IL 7061 លេខតួF 354749 លេខម៉ាស៊ីន AE 52 – 354720 ។
២-ទូរស័ព្ទ០១គ្រឿងម៉ាក iPhone 7 plus ពណ៌ផ្កាឈូក លេខស៊ីម 096 219 4260 ។
៣-ទូរស័ព្ទ០១គ្រឿម៉ាក iphon x ពណ៌ ស លេខស៊ីម 098 955 145 ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់