ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ ២៣៩គ្រួសារ ទទួលបានអំណោយមនុស្សធម៍ ពីសប្បុរសជន

(ខេត្តកំពង់ស្ពឺ)៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ ចំនួន ២៧៩គ្រួសារ មកពី ៦ភូមិ ក្នុងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទទួលបានអំណោយសប្បុរសធម៌ ពីសប្បុរសជន នៅក្នុងឱកាសឆ្នាំថ្មី។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ បានមកពីការចូលរួមចំណែករបស់សប្បុរសជន ដែលជាម្ចាស់អំណោយ រួមមាន៖

១. ឯកឧត្តម មាស សារឹម
២. ឯកឧត្តម មាស ចាន្ថា
៣. ជំទាវ អ៊ាន អេឡែន
៤. ឯកឧត្តម ហេង ឡាលីន
៥. លោក កែវ ចំរើន

និងសប្បុរសជនដទៃទៀត។ លោកឱ្យដឹងថា ការចែកអំណោយក្នុងថ្ងៃនេះ ក្នុងគោលបំណង ចូលរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់បងប្អូន លោកយាយ លោកតា នៅក្នុងជីវភាពប្រចាំថ្ងៃ បើទោះបីជាអំណោយនេះ តិចតួច ក៏ដោយ ប៉ុន្តែគឺជាទឹកចិត្តជ្រះថ្លា នឹងការធ្វើទាននៅក្នងឱកាសឆ្នាំថ្មី ជាពិសេស គឺស្រុកនេះ ជាស្រុកកំណើតរបស់គ្រួសារលោក ផងដែរ។

អំណោយ ដែលបានចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសនោះ រួមមាន៖

១. បង្គន់អានាម័យ ជូនសាលាបឋមសិក្សា ទួលសុភី ១ខ្នង ៦បន្ទប់ ១១០០ដុលា្លរអាមេរិក
២. ចាក់ថ្មល្អិត ជូនសាលាបឋមសិក្សា ទួលសុភី ៦រថយន្ត ៣០០ដុល្លារ
៣. វិទ្យុទាក់ទង សម្រាប់ប្រជាការពារ ចំនួន ៥គ្រឿង
៤. អង្ករ ១៥គីឡូ
៥. ទឹកត្រី ១២ដប
៦. ទឹកស៊ីអ៊ីវ ១២ដប
៧. ទឹកដោះគោ ៦កំប៉ុង
៨. ត្រី ១០ប៉ុង
៩. ក្រម៉ា១
១០. ស្កស ១គីឡូ
១១. ប៊ីចេង កន្លះគីឡូក្រាម
១២. កុំព្យូទ័រលើតុ ១គ្រឿង ជូន សាលាអនុវិទ្យាល័យទួលសុភី
១៣. ប្រគេន ព្រះសង្ឃ៩អង្គ សាដក៩ និងបច្ច័យ ១,៨០០,០០០រៀល
១៤. ជូន សាលាឃុំព្រះស្រែ ១លានរៀល
១៥. ជូន ប្រជាការពារ និងនគរបាល ២នាក់ ថវិការ ៨៨០,០០០រៀល
១៦. បច្ច័យកសាង វត្តទួលសុរភី ៣០០០ដុល្លារ

គួរបញ្ជាក់ថា កម្មវិធីនេះធ្វើឡើង កាលពីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅបរិវេន វត្តទួលសុរភី ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ៕

photo_2016-04-10_18-14-38photo_2016-04-10_18-14-31 photo_2016-04-10_18-14-34photo_2016-04-10_18-14-41 photo_2016-04-10_18-14-43 photo_2016-04-10_18-14-46 photo_2016-04-10_18-14-49

មតិយោបល់