ព័ត៌មានជាតិ

រថយន្តដឹកអុសគីប ផ្លាកលេខ 3A.3841 ក្រឡាប់ឆេះ បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋ និងសមត្ថកិច្ច

កំពង់ធំ: ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ស្ថិតនៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ មានករណីរថយន្តម៉ាក ហិនដាយ ដឹកអុសគីប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ 3A.3841 កំពង់ចាម ក្រឡាប់ឆេះ។

ម្ចាស់រថយន្តឈ្មោះ កៀត សុផា ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ជុន សុភី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ បណ្តាលឲ្យខូចខាត៖ ឆេះកាប៊ីនខាងមុខទាំងស្រុង, ឆេះអុសអស់ចំនួន០៣គុប ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តរថយន្ត ។

ករណីនេះ កម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ អន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្តស្មើនិង០៤ម៉ែត្រគុប ភ្លើងរលត់ទៅវិញទាំងស្រុង ៕

មតិយោបល់