ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ ត្រូវកម្លាំងនគរបាលត្រៀមបណ្ដេញចេញ

ព្រះសីហនុៈ កម្លាំងប៉ុស្តិ៍នគរបាលអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសទាំង ០២នាក់ មាន ១-ឈ្មោះ YIN LINLIN ភេទប្រុស សញ្ជាតិចិន អាយុ ៤០ឆ្នាំ
២-ឈ្មោះ GU QIANE ភេទស្រី សញ្ជាតិចិន អាយុ ៣៨ឆ្នាំ ត្រូវបានកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ឃាត់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បទល្មើសសញ្ចាកម្ម ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ954 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ (ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ)៕

មតិយោបល់