ព័ត៌មានជាតិ

ឆ្នោតវៀតណាមខុសច្បាប់នៅស្រុកអន្លង់វែងពេលនេះចាប់ហើយ

ឧត្តរមានជ័យៈ នៅល្ងាចថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២០ លោកស្នងការនគរបាលខេត្តបានចេញបញ្ជាអោយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងស្រាវជ្រាវ ហើយ បានបង្ក្រាបល្បែងស៊ីខុសច្បាប់(ឆ្នោតយួន) ០១ ករណី នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ឃាត់ខ្លួនមនុស្ស ០១ នាក់ ឈ្មោះ ចែម វេហា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។
ដកហូតវត្ថុតាងរួមមាន៖ ក្រដាកត់លេខឆ្នោត ១១ សន្លឹក, សៀវភៅកត់លេខឆ្នោត ១ ក្បាល, ស៉ីមីពណ៌ខ្មៅ ០១, ប្រាក់រៀលចំនួន ១៥៩,៧៥០០៛ (មួយលានប្រាំសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀលគត់), ទូរស័ព្ទ ១ គ្រឿង, ប៉ិច ០៣ ដើម, ហ្វឺតទឹកពណ៌លឿង១ ដើម,បន្ទាត់ជ័រ១,កាស្យូម៉ាកCASIOពណ៏ខ្មៅ ១,ម៉ាស៉ីនឆ្នោតកីឡាជាតិពណ៌ខ្មៅ ១ និងកាបូបស្ពាយចំហៀង ១ ។
ករណីនេះកម្លាំងយើង បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់