ព័ត៌មានជាតិ

នារីបុគ្គលិកភោជនីយដ្ឋាន ហៅស្រីពៅនិងកម្មករសំណង់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតប៉័ងតោដេញកាប់ប្លន់យកម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ នៅចំណុចភោជនីយដ្ឋានមិនចាំយីហោ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតប៉័ងតោដេញកាប់ប្លន់យកម៉ូតូ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ាន់ សា ហៅហ្សា ហៅស្រីពៅ ប្រព្រឹត្តនៅលើមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្រុម១ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ។ ជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ដឹកអីវ៉ាន់ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ រ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ ភេទស្រី ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ តឿ ខី ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JN៩១០១ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់ ៕

មតិយោបល់