ព័ត៌មានជាតិ

ជិះលឿនជ្រុលទៅបុកគោយន្តបណ្តាលឲ្យរងរបួសធ្ថន់

កែប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងគោយន្តកន្ត្រៃបណ្តាលឲ្យមានអ្នករងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលេខ៣៣A ចន្លោះគឺឡូម៉ែត្រលេ ១៥និង១៦ ក្នុងភូមិកែវក្រសាំង សង្កាត់កែបក្រុងកែប ខេត្តកែប។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមាន ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៍ខ្មៅ ឆ្នាំ២០១៣ ពាក់ស្លាកលេខកំពត1G-5445 បើកបរដោយឈ្មោះ យិ បូរ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់)។
ចំណែកគោយន្តកន្ត្រៃអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុបានបើករត់កេចចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុជនរងគ្រោះត្រួវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូយកទៅរក្សារទុក្ខនៅអធិការដ្ឋាននគរបាលក្រុងកែបដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់