បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីបង្ខំឲ្យមិត្តស្រីរបស់ខ្លួនផឹកទឹកអាស៊ីមួយពែង។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា Samuel វ័យ ២៣ ឆ្នាំបានបង្ខំមិត្តស្រីរបស់ខ្លួន Nwachukwu វ័យ ២៦ ឆ្នាំឲ្យផឹកទឹកអាស៊ីតមួយកូនពែង ក៏ព្រោះតែនាងបានក្បត់ចិត្តទៅភ្ជាប់ពាក្យជាមួយបុរសផ្សេង។
ក្រោយពីបានបង្ខំមិត្តស្រីរបស់ខ្លួនឲ្យផឹកទឹកអាស៊ីតរហូតដល់ស្លាប់ នៅក្នុងសណ្ឋាគារ Cossy-Inn ជនល្មើសបានរត់ភៀសខ្លួនចេញពីកន្លែងកើតហេតុបាត់។
ពេលឃើញហេតុការណ៍មិនស្រួលបែបនេះម្ចាស់សណ្ឋាគារបាននាំបុគ្គលិកសែងសាកសព្វរបស់ជនរងគ្រោះចេញមកក្រៅ ប៉ុន្តែមានមនុស្សបីនាក់ដែលនៅក្នុងសណ្ឋាគារនេះត្រូវបានចាប់ខ្លួនពីបទជួយឃាតករឲ្យរត់គេចខ្លួន៕
រូបតំណាង
មតិយោបល់