ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះ នៅបុរីឈូកវ៉ា១ ពេលនេះ រលត់ហើយ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយ បានឆាបឆេះនៅក្នុងបុរីឈូកវ៉ា១ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ទៅទីតាំងកើតហេតុផងដែរ។ មកទល់ពេលនេះ ករណីអគ្គិភ័យខាងលើ បានរលត់ទៅវិញហើយ ពុំមានមានរបាយការណ៍ខូចខាត ឬគ្រោះថ្នាក់នោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់