ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៣នាក់ នៅខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម នៅថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២០វេលាម៉ោង ២១និង១៥នាទី បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍០១ រវាងម៉ូតូបុក និងម៉ូតូ ស្ថិតនៅភូមិសួនអំពៅ ក្នុងសង្កាត់/ខេត្ដប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ម៉ូតូខូចខាតធ្ងន់១គ្រឿង ។

អ្នកបើកបរម៉ូតូទី១ឈ្មោះ ណាំ ណៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសួនអំពៅជើង សង្កាត់ប៉ៃលិន ខេត្ដប៉ៃលិន របួសស្រាល​ បើកបរម៉ូតូម៉ាក HONDA Wave ផ្លាកលេខ ប៉ៃលិន 1B-2492 ខូចខាតស្រាល។

អ្នកបើកបរម៉ូតូទី២ឈ្មោះ ថេប ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មគោល ខេត្តបាតដំបង របួសបែកចង្ការ​ បើកបរម៉ូតូម៉ាក HONDA Dream ពណ៌ខ្មៅ ផ្លាកលេខ 1Al-5506 បាតដំបងខូចខាតស្រាល។

អ្នករួមដំណើរឈ្មោះ បឿន ធារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មគោល ខេត្តបាត់ដំបង គ្មានរបួស។

មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្សបើកបរម៉ូតូ គ្មានភ្លើង និងបច្ចុប្បន្នការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានយកវត្ដុតាង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន រង់ចាំការដោះស្រាយ៕

មតិយោបល់