ភ្នំពេញៈ បុរស២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូ ហើយឈប់ធ្វើសកម្មភាពកាច់សោកម៉ូតូមិនសម្រេចកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងទឹកដីខណ្ឌ៧មករា ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូមកឈប់ ហើយបម្រុងធ្វើសកម្មភាពកាច់សោកម៉ូតូ តែត្រូវម្ចាស់គេឃើញទាន់ ក៏ស្រែកថា ចោរៗ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនបានម្នាក់ ហើយជនសង្ស័យម្នាក់បានព្យាយាមរត់ដល់ក្បែរនគរបាលផ្សារដេប៉ូ១ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់