ព័ត៌មានជាតិ

Update៖អាសូរណាស់! ប្តីស្លាប់ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ចោលប្រពន្ធពោះធំជិតគ្រប់ខែ

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលក់ត្រប៉ែដល់ត្រង់ចំណុចផ្លូវកោងសង្ស័យជ្រុលទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងទៀតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែម៉ូតូសណ្ដោងរ៉ឺម៉កក៏បានគេចបាត់ស្រមោលដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅត្រងចំណុចផ្លូវកោងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះឆាង ពឿន ភដទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ត្រប៉ែ ស្នាក់នៅផ្ទះជួលម្ដុំផ្សារអង្គ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។មានស្រុកកំណើតភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូ១គ្រឿងម៉ាកHonda Zoomer-X ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1DE-5225 ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសនេះបានជិះម៉ូតូដើរលក់ត្រប៉ែធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចផ្លូវបែកជាបួន ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏បានជ្រុះឆ្នាំងត្រប៉ែមកដី តែគាត់ពុំបានឈប់រើសឆ្នាំងទេ។ខណ:នោះគាត់បានជិះបន្តដំណើរទៅមុខទៀតលុះពេលទៅកន្លែងកើតហេតុដែលជាចំណុចផ្លូវកោង សង្ស័យបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងតែម្ដងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។

ប្រភពខាងលើបានបន្តថា ក្រោយពេលកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉កបានគេចបាត់ហើយនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងនិងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យជាក់ស្ដែងព្រមទាំងបានប្រគល់សាកសពឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់