ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជំនាញគាស់ទ្វារផ្ទះលួចយកម៉ូតូពេលនេះជាប់ហើយ រួមទាំងដកហូតវិទ្យុទាក់ទងមួយគ្រឿងទៀត

ភំ្នពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ គាស់ទ្វារផ្ទះចូល លួចយកម៉ូតូ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣និង៥០នាទី ត្រង់ចំណុចផ្ទះលេខJ60 ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីពេញ។
ជនសង្ស័យឈ្មោះ កូវ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំំពេញ (ជនសង្ស័យមានសារធាតុញៀន)។
វត្ថុតាងចាប់យក ម៉ូតូ ចំនួន០២គ្រឿង, វិទ្យុទាក់ទងចំនួន០១គ្រឿង, សោរទីបចំនួន០១។
ជនរងគ្រោះឈ្មោះ ង្វៀង វ៉ាន់កាន់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើតុទូ ទីលំនៅផ្ទះលេខJ60 ផ្លូវលេខបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង២០ និង០០នាទី ជនរងគ្រោះឈ្មោះ ង្វៀង វ៉ាន់កាន់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម បានទុកម៉ូតូ០១គ្រឿងម៉ាកហុងដា FTR223 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CG-6804 មានលេខតួMC34-1111299 និងលេខម៉ាស៊ីន MD33E-2101313 នៅក្នុង ផ្ទះលេខJ6 ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានចាក់សោរទ្វារត្រឹមត្រូវតែទ្វារផ្ទះមានតែចម្រឹង ដែក ពុំទាន់មានកញ្ចក់ទេ ព្រោះផ្ទះកំពុងសាងសង់ ហើយជនរងគ្រោះក៏បានឡើងទៅដេកនៅបន្ទប់ជាន់ទី០១ដូចធម្មតា ។ រហូតដល់វេលាម៉ោង០៣និង៥០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែឮសម្លេងបើកទ្វារផ្ទះខាងមុខ ជនរងគ្រោះក៏បានចុះពីលើ ផ្ទះមកក្រោម ឃើញទ្វារផ្ទះចំហរ ហើយបាត់ម៉ូតូម៉ាកខាងលើពីកន្លែងទុក រួចជនរងគ្រោះក៏បានយកម៉ូតូ០១គ្រឿងផ្សេងទៀត បើក ចេញតាមរកដល់ផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡីខាងលើ ក៏បានឃើញជនសង្ស័យចំនួន០៣នាក់ ទី០១ឈ្មោះ កូវ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ ទី០៣ឈ្មោះ ប្រាក់ តោ ភេទប្រុស អាយុ២២ឆ្នាំ កំពុងជិះ ម៉ូតូ០១គ្រឿងម៉ាកVisson ពណ៌គ្រាប់អំពិល ពាក់ផ្លាកលេខភ្នំពេញ1FI-2166 មានលេខតួ និងលេខម៉ាស៊ីន 265837 សណ្តោងម៉ូតូ របស់ជនរងគ្រោះ ។ ពេលនោះជនរងគ្រោះក៏បានស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យក៏បានទុកម៉ូតូរបស់ជនរងគ្រោះចោល រួចបើកម៉ូតូគេចខ្លួនទៅតាមផ្លូវ២១៧ ហើយក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កំពុងជិះម៉ូតូល្បាតក្បែរនោះ ស្រាប់បាន ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កូវ ពេជ្រ រួមនឹងវត្ថុតាង ១/ម៉ូតូម៉ាកហុងដា FTR223 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CG-6804 មានលេខតួ MC34-1111 299 និងលេខម៉ាស៊ីន MD33E-2101313 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកVisson ពណ៌ គ្រាប់អំពិល ពាក់ផ្លាកលេខភ្នំពេញ1FI-2166 មានលេខតួ និងលេខម៉ាស៊ីន265837 ចំនួន០១គ្រឿង, ៣/វិទ្យុទាក់ទងម៉ាកMotorola GP300 ពណ៌ខ្មៅចំនួន០១គ្រឿង, ៤/សោរទីបចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យ០២នាក់ទៀត បានរត់គេចខ្លួនបាត់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាព គាស់ទ្វារផ្ទះចូលលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

 

មតិយោបល់