ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចរាជធានី-ខេត្តសហការគ្នា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ ពាក់ព័ន្ធបទល្មើសឆបោក និងរំលោភលើទំនុកចិត្ត

ភ្នំពេញ: នៅថ្ងៃទី១៩ ថ្ងៃទី២២ និង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ បានសហការជាមួយអធិការនគរបាលខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វា ស្នងការនគរបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៥នាក់ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆបោក, រំលោភលើទំនុកចិត្ត (យករថយន្ត) និងក្លែងបន្លំឯកសារសាធារណ:(ក្លែង ប័ណ្ណសម្គាល់យានយន្ត) នៅក្នុងរាជធានីភ្នំពេញចំនួន០៤ករណី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖

ករណីទី១៖ ឆបោក ប្រាក់ចំនួន៧,៦៥០ ដុល្លារអាមេរិក (ប្រាំពីរពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក ) , ក្លែងបន្លំឯកសារសាធារណ: និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណ: (បណ័្ណសម្គាល់យានយន្ត ផ្លាកលេខភ្នំពេញ ២J៦០៦៧ ,គល់លតាបត្រលេខ៩៩០៦១១៦) ប្រព្រឹត្តនៅចំណុចម្តុំស្ថានីយប្រេងឥន្ធន:PTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០ និង០០នាទី ។

ជនរងគ្រោះឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់រថយន្ត ,សម្ភារ:បាត់បង់ ប្រាក់ដុល្លារចំនួន ៧,៦៥០ ដុល្លារអាមេរិក (ប្រាំពីរពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក ) ។

ករណីទី២៖ រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតា ឡិចស៊ីស អែអិច៣៣០ ពណ៌ស ឆ្នាំផលិត២០០៤ លេខតួ ២៤០០១៩៥៧១ និងលេខម៉ាស៊ីន០០៣៤៣៩៦ ពាក់ផ្លាកលេខភ្នំពេញ ២AO-០៣២៦) និងក្លែងបន្លំឯកសារសាធារណ: (ប័ណ្ណសម្គាល់យានយន្ត ពាក់ផ្លាកលេខភ្នំពេញ ២AO-០៣២៦) ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានមីហឹរ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលលេខ៧A ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនបញ្ចាំ Takarajima Pawn Shop
សម្ភារ:បាត់បង់ រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អែអិច៣៣០ ពណ៌ស ឆ្នាំផលិត២០០៤ លេខតួ ២៤០០១៩៥៧១ និងលេខម៉ាស៊ីន០០៣៤៣៩៦ ពាក់ផ្លាកលេខភ្នំពេញ ២AO-០៣២៦ ចំនួន០១ គ្រឿង ។

ករណីទី៣៖ រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៥ លេខតួ ៥៣០៩៩៦៨៩ និងលេខម៉ាស៊ីន៣៧៥៧២៣៩ ពាក់ផ្លាកលេខ ភ្នំពេញ២BJ-១២៦៥ ) និងក្លែងបន្លំឯកសារសាធារណ: (បណ័្ណសម្គាល់យានយន្ត ពាក់ផ្លាកលេខភ្នំពេញ២BJ-១២៦៥) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនពិនិត្យអ៊ីវ៉ាន់

សម្ភារ:បាត់បង់ រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០០៥ លេខតួ ៥៣០៩៩៦៨៩ និងលេខម៉ាស៊ីន៣៧៥៧២៣៩ ពាក់ផ្លាកលេខ ភ្នំពេញ២BJ-១២៦៥ ចំនួន០១គ្រឿង ។

ករណីទី៤៖ រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាធុនត្រា ពណ៌ស ឆ្នាំផលិត ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ២BC-៩៧៧១ ) និង ក្លែងបន្លំឯកសារសាធារណ: (បណ័្ណសម្គាល់យានយន្ត ពាក់ផ្លាកលេខភ្នំពេញ២BC-៩៧៧១) ប្រព្រឹត្តនៅចំណុចនៅម៉ាត ជិតរោងចក្រអគ្គិសនីផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ឯក ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ វិស្វករ ស្នាក់នៅផ្ទះលេខ៣៩៤ ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារ:បាត់បង់ រថយន្តម៉ាកតូយ៉ូតាធុនត្រា ពណ៌ស ឆ្នាំផលិត ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ២BC-៩៧៧១ ចំនួន០១គ្រឿង ។

ជនសង្ស័យ១-ឈ្មោះ រឿន ចាន់រី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
២-ឈ្មោះ ខុន រតន: ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី
-ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
៣-ឈ្មោះ រឿត តិន ហៅ តាំង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
៤-ឈ្មោះ រ៉ាន់ បូរ៉ា ហៅ រ៉ា ហៅ រី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ
-ស្នាក់នៅបូរីឯកភ្នំផ្ទះជួល ផ្លូវបេតុង សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៥-ឈ្មោះ ហង្ស សីភៀង ហៅ ពាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

វត្ថុតាង និងសម្ភារ:ចាប់យក៖
-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អែអ៊ិច ៣០០ ពណ៌ខ្មៅ សេរីឆ្នាំ ១៩៩៩ លេខតួ ០៣៥៦២៣ លេខម៉ាស៊ីន NIL ពាក់ផ្លាកលេខ ភ្នំពេញ ២J៦០៦៧ ចំនួន ០១ គ្រឿង ។
-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអែអ៊ីច៣៣០ ពណ៌ទឹកមាស សេរីឆ្នាំ ២០០៤ លេខតួ ០១៣៩៦៦ លេខម៉ាស៊ីន ៤២៥៧៣៦៤ ពាក់ផ្លាកលេខ ២BH៩៨៣៧ ចំនួន ០១ គ្រឿង
-ទូរស័ព្ទចំនួនគ្រឿងម៉ាកអាយហ្វូន ៥ ពណ៌ ស លាយ ប្រផេះ ប្រើប្រាស់ស៊ីមកាតលេខ ០៣១ ២៦២៧៧៧៩ ។
-ឯកសារ លិខិតលក់រថយន្ត ចំនួន០១សន្លឹក រវាងម្ចាស់រថយន្តឈ្មោះ ឡាយ សុចិត្រ និងឈ្មោះ ហង្ស សីភៀង ចុះថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០,បណ្ណសម្គាល់យានយន្ត ឈ្មោះ ឡាយ សុចិត្រ ចំនួន០១សន្លឹក ម៉ាកLexus RX៣៣០ ពណ៌ ទឹកមាស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២BH-៩៨៣៧ ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះ លេខ២០៧៥២១៤៦៨០២៧ ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ។
-គល់លតាបត្រលេខ ៩៩-០៦១១១៦ ចំនួន ០១ សន្លឹក ។
-ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខ ភ្នំពេញ ២J៦០៦៧ ចំនួន ០១ សន្លឹក ។
-អត្តសញ្ញាណប័ណ្ណឈ្មោះ ខាំ ប៊ុនធឿន និងលតាប័ត្រលេខ ៩៩-០៦១១១៦ ថតចម្លង ចំនួន ០១ សន្លឹក
-ផ្លាកលេខម៉ូតូចំនួន ០៣ បន្ទះមានលេខ ភ្នំពេញ ១FO៩០៣៣ , ភ្នំពេញ១CB៩៥៤៧ ,សៀមរាប ១Z០៦៥០ ។
-បណ្ណសម្គាល់យានយន្តចំនួន ០៦ សន្លឹក ,ពាក់ផ្លាកលេខភ្នំពេញ ១N៣៣៤៤ របស់ឈ្មោះវ័រ ថា (ថតចម្លង) ,បណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខភ្នំពេញ ១N៣៣៤៤ របស់ឈ្មោះ វ័រ ថា ,បណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខភ្នំពេញ ១TH៤៣៧៣ របស់ឈ្មោះ ធី ស្រីនិច ,បណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខភ្នំពេញ ១HR០១៨៨ របស់ឈ្មោះ វី សិលា ,បណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខកំពង់ចាម ១U៣៣៤៤ របស់ឈ្មោះ ស៊ន់ សារិទ្ធ,បណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខកំពង់ចាម ១V៩៥៨២ របស់ឈ្មោះ ង៉ុយ សិត
-លិខិតលក់រថយន្តរវាងឈ្មោះ រឿន ចាន់រី និងឈ្មោះ សេក សុភាស់
-កិច្ចសន្យាជួលរថយន្តឈ្មោះ ជឿង ចាន់ណា
-លិខិតទិញ លក់រថយន្តរវាងឈ្មោះ ខាំ ប៊ុនធឿន និងឈ្មោះ រឿន ចាន់រី
-កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ វ៉ាត សុវណ្ណារី និងឈ្មោះ រឿន ចាន់រី
-កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ វ៉ាត សុវណ្ណារី និងឈ្មោះ ជុំ បូរិន
-លិខិតទិញ លក់រថយន្តរវាងឈ្មោះ ឡាយ សុចិត្រ និងឈ្មោះ រឿន ចាន់រី
-កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ ផេង ម៉េងលាង និងឈ្មោះ លី ឌឿន
និងឧបករណ៍កែច្នៃធ្វើស្លាកលេខម៉ូតូមួយចំនួន ។

បច្ចុប្បន្នជសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់