ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ៥ខ្នង ខេត្តបាត់ដំបង!

បាត់ដំបង: នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងនៅស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ ត្រូវទទួលរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលខ្យល់កន្រ្តាក់ លាយឡំនឹងទឹកភ្លៀងយ៉ាងក្រាស់ក្រែល តែមិនបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងស្រុកភ្នំព្រឹក មានផ្ទះចំនួន០៣ខ្នងត្រូវខូចខាត ហើយផ្ទះចំនួន០២ខ្នង ទៀត នៅស្រុកគាស់ក្រឡ ក៏ត្រូវបានខូចខាតផងដែរ៕

មតិយោបល់