ព័ត៌មានជាតិ

រថយន្តស៊ិនទ្រី បុករថយន្តដឹកទឹកសុទ្ធ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១និង៥៣នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តស៊ិនទ្រី បុករថយន្តដឹកទឹកសុទ្ធ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ត្រង់ចំណុចទល់មុខវត្តតាដុង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ នឹងធ្វើការសម្របសម្រួល ឲ្យម្ចាស់រថយន្តទាំងសងខាង ដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីនេះ មិនមានមនុស្សរងរបួសនោះទេ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់