ព័ត៌មានជាតិ

រថយន្ត highlander បុកកង់បីឥណ្ឌាត្រង់ផ្លូវបែកជាបួន រងការខូចខាតយ៉ាងដណំសងថ្លៃជួសជុល ២០០ដុល្លារបញ្ចប់រឿង

ភ្នំពេញៈ រថយន្តហាយលែនឌ័រមួយគ្រឿងបានឆ្លងផ្លូវ ទៅបុកកង់បីឥណ្ឌារងការខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំ សំណាងល្អអ្នកបើកបរទាំងសងខាងមិនរករបួសនោះឡើយ ដោយភាគីរថយន្តចេញថ្លៃជួសជុល ២០០ដុល្លារបញ្ចប់រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៦១៦កែងផ្លូវ១១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AS2481 បើកដោយបុរម្នាក់រងការខូចខាតកំណាត់មុខតិចតួច។
ចំណែកឯកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IG 3228 បើកដោយបុរសម្នាក់រងការខូចខាតផ្នែកខាងក្រោយផ្នែកខាងស្តាំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហាយលែនឌ័រ បានបើកតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងខាងលើ ដែលកំពុងបើកតាមផ្លូវ៦១៦ បណ្តាលឱ្យក្រឡាប់ផ្ងារជើង ឯអ្នកជិះកង់បីរងរបួសស្រាល។ ក្រោយកើតហេតុភាគីទាំងសងខាងសម្រួសគ្នាបញ្ចប់រឿង ដោយភាគីខាងរថយន្តចេញថ្លៃជួសជុលការខូចខាតចំនួន ២០០ដុល្លារ៕

មតិយោបល់