ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចនាំ​ខ្លួន​យុវជន​ម្នាក់ ​តាម​ដីកា​តុលាការ​ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​

​បាត់ដំបងៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៦៨៥​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០២០​ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ​ ថន​ ឧត្តម​ ហៅ​ហ្វុ​ង​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ រស់នៅ​ភូមិ​ស្ពាន​កណ្តោល​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​ ប្រព្រឹត្តនៅ​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ កាលពី​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ។​

​ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០​និង​៣០​នាទី​ នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ។

ជន ​ត្រូវ​ចោទ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់