ព័ត៌មានជាតិ

Update៖ ស្លុតចិត្តណាស់! ប្រពន្ធឱបសពប្តី ស្រែកទ្រហោយំក្តែងៗ ទុកឲ្យប្រពន្ធនិងកូនម្នាក់កំព្រាឪពុក

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូធុនធំលឿន ខ្វះការប្រុងប្រយ័ត្ន វ៉ារថយន្ដស្ទួច ជ្រុលទៅបុកម៉ូតូឌ្រីមសង់ស៊េរី២០១៥ បណ្ដាលឲ្យខ្ទាតចូលរថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ពីរនាក់ទៀតរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពឈ្មោះ ហ៊ុយ សារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានស្រុកកំណើតនៅខេត្តស្វាយរៀងជនរងគ្រោះដែលស្លាប់ ជិះម៉ូតូតែឯងម៉ាក YAMAHA.FZ ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1CW-5509 បើកបរក្នុងទិសដៅពីលិចទៅកើត ហើយវ៉ារថយន្តស្ទួច ក្នុងល្បឿនយ៉ាងលឿន ។ ម៉ូតូរងគ្រោះដែលត្រូវគេបុកម៉ាកឌ្រីមសង់ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1N-3144 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម ជិះគ្នាបីនាក់ រងរបួសធ្ងន់ពីរនាក់ ស្រាលម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូធុនធំម៉ាក FZ ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1CW-5509 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ាជែងរថយន្ដស្ទួចមួយគ្រឿង ដែលមិនស្គាល់ម៉ាកនិងផ្លាកលេខ ហើយបានជ្រុលចង្កូត ទៅបុកជាមួយម៉ូតូឌ្រីមសង់ស៊េរី២០១៥ ដែលបើកបរក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាសទិសដៅគ្នា ក្នុងល្បឿនមធ្យមជិះមានគ្នាចំនួនបីនាក់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលក្រោមរថយន្ត កិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ចំណែកភាគីខាងម៉ូតូឌ្រីមសង់ស៊េរី២០១៥វិញ បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ពីរនាក់ និងស្រាលម្នាក់ភ្លាមៗនោះ ត្រូវបានរថយន្តឯកជនដឹកយកជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗផងដែរ ចំណែករថយន្តដែលកិនជនរងគ្រោះ បានបើកចេញពីចំណុចកើតហេតុទៅបាត់ស្រមោល ។ បន្ទាប់មកក៏កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពងទឹក សង្កាត់ដង្កោ បានចុះទៅដល់ចំណុចកើតហេតុ ដោយសារករណីកើតហេតុនោះ មិនមែនចំណុចគោលដៅរបស់ពួកគាត់ ក៏ទាក់ទងទៅខាងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២វិញ ពីព្រោកើតហេតុ នៅគោលដៅរបស់ប៉ុស្តិ៍ចោមចៅទី២ ភ្លាមៗនោះក៏សាច់ញាតិក្រុមគ្រួសារ របស់សពបានមកដល់ហើយយំស្រែកអោបសព យ៉ាងអណោចអធ័មជាខ្លាំង ដោយស្ដាយស្រណោះមិនអស់អាល័យ បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅដល់ហើយបានបាញ់ថ្នាំម៉ូតូទាំងពីរគ្រឿង អូសយកមកដាក់អែបខាង ដើម្បីសម្រួលចរាចរណ៍ បន្ទាប់មកបានទាក់ទង ទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានបន្តទៀតថា ជនរងគ្រោះនៅមុនពេលកើតហេតុ បានជិះម៉ូតូទៅយកប្រពន្ធចេញពីរោងចក្រ ខណ:ពេលជិះម៉ូតូលឿន ហើយបានវ៉ាជែងគេចពីរថយន្ដស្ទួច ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ស៊េរី២០១៥ បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់តែម្ដងទៅ ។

ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះទៅវាស់វែងយកម៉ូតូជនរងគ្រោះទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅថ្ងៃក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់ទុកនៅវត្តព្រៃស្ពឺ ដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់