ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងត្រាក់ទ័រ និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

សៀមរាប: កាលពីវេលាម៉ោង ៨និង៤នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងត្រាក់ទ័រ ស្ថិតត្រង់ចំណុចភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ម៊ុយ សាអ៊ី អាយុ ៥១ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ។
អ្នកបើកត្រាក់ទ័រឈ្មោះ ឡម ឡាយ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគបាលរដ្ឋបាលគោកធ្លកលើ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់