ព័ត៌មានជាតិ

ទំនេរពេក យកដែកវាយរថយន្ត របស់មន្ត្រីរាជការម្នាក់ បណ្តាលឲ្យបែកកញ្ចក់ ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (វាយកញ្ចក់ឡានបែក) នៅចំណុផ្លូវ៥៩៨ ទល់មុខខារ៉ាអូរខេបេស្តា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី ។

ជនសង្ស័យឈ្មោះ ផេង សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) បានយកដែកវាយលើកញ្ចក់រថយន្ត របស់ជនរងគ្រោះ ស្វាយ វុឌ្ឍី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខL១១ ផ្លូវ១៩៧៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ខូចខាតកញ្ចក់រថយន្តខាងមុខបែក)។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់