ព័ត៌មានជាតិ

ម៉ូតូ C125 បើកកៀរម៉ូតូកូរ៉េC100 ស្លាប់ និងរបួស ២នាក់

កំពតៈ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកម៉ូតូC125 ដួលបោកក្បាលលើថ្នល់ ស្លាប់ភ្លាមៗមួយរំពេច រីឯភាគីអ្នកបើកម៉ូតូកូរ៉េC100 រងរបួសស្រាល។

ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូបង្កម៉ាក C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1Q-4437 បើកបរដោយឈ្មោះ នាក់ ក្ដិប ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់កន្លែងកើតហេតុ បានបើកវ៉ាជែង ទៅកៀរពីក្រោយ ជាមួយឈ្នាន់ម៉ូតូ១គ្រឿងទៀត ម៉ាកC100 កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពត 1D-3191 បើកបរដោយឈ្មោះ សួង សុថី ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច មកដល់ទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង យកវត្ថុតាងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់