ព័ត៌មានជាតិ

ស្រវឹងស្រាបែកគំនិតចងកសម្លាប់ខ្លួន នៅលើដើមស្វាយ

សៀមរាបៈ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បែកគំនិត រត់ចេញពីផ្ទះបាត់មួយថ្ងៃ ត្រូវអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួន នៅលើដើមស្វាយស្វាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ចាន់ សារ៉េន អធិការនគរបាល ស្រុកក្រឡាញ់បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះ ភ្លាមលោកបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាត ខ្លួនឯង ពិតប្រាកដមែន ដោយយកកន្សែងដែលស្លៀកជាប់នឹងខ្លួនឡើងទៅលើដើមស្វាយ រួចចង ក សម្លាប់ខ្លួនដោយភ្ជាប់ទៅនិងមែកស្វាយបណ្ដាលឲ្យស្លាប់។

លោកបន្តថា ជនរងគ្រោះមានឈ្មោះ តាត វៃ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ លោក បានបន្ថែមថា យោងតាមការឲ្យដឹងពីប្រជាពលរដ្ឋដែល បានចូលរួមមើលហេតុការណ៍ខាងលើនេះ និយាយប្រាប់ សមត្ថកិច្ចថា ជនរងគ្រោះបានបាត់ពីផ្ទះកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវបានក្រុមគ្រួសារដើររកដែលតែរកមិនឃើញលុះដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ទើបប្រទះឃើញចងកស្លាប់ នៅលើដើមស្វាយត្រើយខាងកើតស្ទឹង ស្ថិតនៅទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

drink beer (1)drink beer (2)drink beer (3)

មតិយោបល់