ព័ត៌មានកីឡា

Ozil បើកចិត្តជានិច្ច ក្នុងការត្រលប់ទៅលេងឱ្យ Real Madrid វិញ

បើតាមកាសែតនៅអាល្លឺម៉ង់បានសរសេរថា Mesut Ozil នៅតែរក្សាចិត្តចង់ទៅលេងនៅក្លឹបចាស់ Real Madrid វិញដដែលនៅពេលខាងមុខនេះ ប្រសិនបើរូបគេមានឱកាស និងក្លឹបផ្ដល់ការទុកចិត្តឱ្យ។

កីឡាករ Play Marker ខាងលើនេះ កំពុងតែជ្រកកោនជាមួយក្លឹប Arsenal លេងនៅលីគអង់គ្លេស ដោយរូបគេក៏ជាតួអង្គសំខាន់ម្នាក់ដែលជួយក្រុមរកគ្រាប់បាល់ផងដែរ។ មួយរយ:ចុងក្រោយនេះ ទំនាក់ទំនងរវាង Ozil និង Arsene Wenger ហាក់ដូចជាមិនសូវជាល្អប៉ុន្មានទេ ដែលនេះហើយជាហេតុធ្វើឱ្យរូបគេចង់ចាកចេញ។ ត្បិតតែយ៉ាងនេះក្ដី ក្រុមកាំភ្លើងធំសង្ឃឹមថាពួកគេមិនបាត់បងខ្សែបម្រើល្អម្នាក់នេះទេ ហើយរំពឹងថាក្លឹបនៅតកុងត្រាជាមួយកីឡាករសញ្ជាតិអាល្លឺម៉ង់នេះបាននៅពេលឆាប់ៗខាងមុខនេះ។

Arsenal-Training-Session

Ozil ខ្លួនឯងទេ ដែលធ្លាប់បានបញ្ជាក់ថារូបគេនៅមិនទាន់បញ្ចប់ការងារជាមួយក្រុម Real Madrid ហើយថ្ងៃណាមួយរូបគេនឹងត្រលប់ទៅបញ្ចប់វាម្ដងទៀត ដើម្បីសម្រេចក្ដីបំណងប្រាថ្នារបស់គេ។ នេះជាការចុះផ្សាយរបស់កាសែតនៅអាល្លឺម៉ង់ ដែលមើលទៅពិតជាផ្ទុយពីអ្វីដែលក្រុម Arsenal រំពឹងទុកខ្លាំងណាស់៕

2801663.main_image

Jose-Mourinho-Inginkan-Mesut-Ozil-Berseragam-Manchester-United

មតិយោបល់