ព័ត៌មានជាតិ

ប្រើប្រាស់ហ្វេសប៊ុកបង្ហោះរូបភាពកាំភ្លើងយ៉ាងទាក់ទាញ តែចូលទៅដល់ទើបដឹងការពិត

បាត់ដំបង: នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០ ២០ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងដោយបានការ សម្របសម្រួលលើ នីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សា លា ដំ បូង ខេត្ត បាត់ដំបង និងស្របតាម យោ បល់ណែនាំរបស់លោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការ ងារ គ្រឿងញៀន លោក វរ សេនី យ៍ឯក ផង់ សុភាព អធិការនគរ បាលស្រុកថ្មគោល ដឹកនាំបង្រ្កាបករណី លាក់ទុកនិងប្រេី ប្រាស់អាវុធខុស ច្បាប់ ព្រមទាំងរក្សាទុកនិងជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀនផង នៅភូមិឆ្កែកូន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបា ត់ ដំបង ដែលកិច្ចប្រតិ បត្តិការនេះ នគរ បាលឃាត់ ខ្លួនមនុស្សចំនួន០៣នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួ នក្នុងនោះគឺ៖
១-ឈ្មោះ ហឿន ប៉ែលភេទប្រសអាយុ៣៨ឆ្នាំ
រស់នៅក្រុមទី៨ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្ម គោល ខេត្តបាត់ដំបង ។
២-ឈ្មោះយ៉ូន វិឆ័យភេទប្រុសអាយុ១៥ឆ្នាំភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៣-ឈ្មោះគឿន កេតភេទស្រីអាយុ២៥ឆ្នាំនៅ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត បាត់ដំ បង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
១-កាំភ្លឹីងខ្យល់បាញ់គ្រាប់សំណមួយដេីមនិងគ្រាប់សំណចំនួន៤០០គ្រាប់
២-ស្នប់សំរាប់សប់កាំភ្លេីងចំនួន០១
៣-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន៣០ថង់ទំងន់៨,៨០ក្រាមទាំងសំបក សង្ស័យថាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE
៤-ទូរស័ព្ទចំនួន០២គ្រឿង
៥-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
៦-ដែកកេះចំនួន២០
៧-ប្រាក់រៀល-ប្រាក់ដុល្លា-ប្រាក់បាតមួយចំនួន

សូមជម្រាបជូនថា កិច្ចប្រតិបត្តិការចំពោះករណីខាងលេីនេះបន្ទាប់ពី ប្រទះឃេីញអ្នកប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ប្អូន ប៉ែល បាន បង្ហោះរូបភាពអាវុធទំនេីបៗជាច្រេីនដេីម ដែលតាមរូប ភាពនេះអាចសន្និដ្ឋានបានថា ជាករណីផ្សព្វផ្សាយក្នុងបំណងរកអតិថិជនទិញ-លក់អាវុធទាំងនេះ ផង។ ក្នុងរូបភាពផ្សេងទៀតក៏ឃេីញមាន រូបសត្វ ស្លាប មួយចំនួនត្រូវបានស្លាប់ហេីយថត ភ្ជាប់ជាមួយរូបកាំភ្លេីងនេះផងដែរ ដែលម្ចាស់ចង់បង្ហាញថា សត្វស្លាបជាច្រេីននេះគឺ ត្រូវបានសម្លាប់ដោយសារស្នាដៃរបស់គាត់ដោយប្រេីប្រាស់កាំភ្លេីងនេះហេីយ។

ដោយមេីលឃេីញទិដ្ឋភាពបែបនេះតាមបទបញ្ជារបស់លោក ឧត្តម សេ នី យ៍ ទោ សាត គឹមសាន ស្នង ការនៃ ស្នង ការដ្ឋាន នគរបាលខេត្តបាត់ដំបង បាមដាក់បទបញ្ជាទៅលោកអធិការ ន គរបាលស្រុកថ្មគោលឱ្យចាត់វិ ធានការស្រាវជ្រាវជា បន្ទាន់។ ភ្លាមៗលោកអធិ ការនគរបាលស្រុកបាន ដឹកនាំកម្លាំងចុះ ទៅដល់លំនៅដ្ឋាននោះហេីយ បាន ជួបជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលេី និងបានសាកសួរពីករណី បង្ហាញអាវុធទំនេីបៗតាមបណ្តាញសង្គម។

ម្ចាស់គណនីដែលមានឈ្មោះ ហឿន ប៉ែល បាន យកអាវុធនេះ មកបង្ហាញសមត្ថកិច្ច បានឃេីញ និងបញ្ជាក់ថា ខ្លួនទិញមកទុកប្រេីប្រាស់បរបាញ់សត្វនិងមានបំណងផ្សព្វផ្សាយលក់ទៅវិញផង ពេលជាមួយនេះសមត្ថកិច្ចប្រទះឃេីញ(ថង់ប្លាស្ទិ ច កិប) មួយ ចំនួននៅទីនោះ ហេីយផ្តេីមពី ចំ ណុ ច នេះ សមត្ថកិច្ចបានដាក់ការសង័្សយ ទៅលេីករ ណី ពាក់ព័ន្ធគ្រឿងញៀនបន្ថែមទៀត។

ដោយបានការសម្របសម្រួលពីឯកឧត្តម ព្រះ រាជ អាជ្ញាអមសាលាដំបូងខេត្តបា ត់ដំ បង ទេីបឈានដល់ ការឆែកឆេរលំនៅដ្ឋានខាងលេី ហេីយសម ត្ថកិច្ចបានរកឃេីញម៉្សៅក្រាមពណ៌ស ដែលសង័្សយថាជាថ្នាំញៀនប្រភេទមេតំហ្វេតា មី ន ម៉ាទឹក កកICE រួមទាំងសម្ភារ:មួយចំនួន ដូចខាងលេី។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ លេី ជនសង័្សយបន្ថែមទៀតមុនពេលរៀបចំ សំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បី ចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់