ព័ត៌មានជាតិ

ធ្លាប់ជាប់ព័ន្ធនាគាម្តងហើយមិនរៀងមកលួចផ្ទាំងសូឡា១កំប្លេទៀត

តាកែវ: សមត្ថកិច្ចស្រុកគិរីវង់បង្រ្កាបដូចភ្លៀងរលឹម ក្នុងការបង្រ្កាបករណី២ខុសគ្នា ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង០៥និង២០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំលើលួច (ផ្ទាំងសូឡា០១កំប្លេ) របស់ជនរងគ្រោះឈ្មោះ សូ សុវណ្ណដារ៉ា (មុខរបរមន្រ្តីនគរបាលច្រកទ្វារអន្តរជាតិភ្នំដិន) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ករណីនេះគឺបង្កដោយជនសង្ស័យឈ្មោះ សុះ រ៉ន ភេទប្រុស (ជនជាតិឥស្លាម) អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ សកម្មភាពលួចនេះជនសង្ស័យនោះបានឡើងតាមរបងផ្ទះ លោតចូលទៅខាងក្នុងផ្ទះ រួចក៏បានធ្វើសកម្មភាពលួចដោះយកផ្ទាំងសូឡារបស់ម្ចាស់ផ្ទះតែម្តង ។ ហើយករណីនេះសមត្ថកិច្ចយើងបានទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង៥០នាទី ក្រោយមកសមត្ថកិច្ចបានទៅពិនិត្យមានកាំមេរ៉ាសុវត្ថិភាព យើងក៏ពិនិត្យឃើញជនសង្ស័យ សមត្ថកិច្ចយើងក៏បានស្គាល់ច្បាស់អត្តសញ្ញាណរួចសុំគោលការពីលោកស្នងការ នគរបាលខេត្តតាកែវ និងលោកអធិការនគរបាលស្រុក ធ្វើការកំណត់មុខសញ្ញាជនសង្ស័យមានឈ្មោះ សុះ រ៉ន បន្ទាប់មកយើងក៏បានស្រាវជ្រាវចាប់ជនសង្ស័យបានតែម្តង។គួរ បញ្ជាក់ថា៖មុខសញ្ញានេះប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ព័ន្ធនាគាម្តងហើយ ។ បន្ទាប់មកនៅព្រឹកថ្ងៃអង្គារ៍ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង០១និង៤៥នាទី រំលងអាធ្រាត នៅភូមិតារុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំលើលួច (ទូរស័ព្ទដៃម៉ាកSAMSUNG និងប្រាក់ចំនួន ១.០០០ដុល្លា (មួយពានដុល្លា)របស់ជនរងគ្រោះឈ្មោះ គឹម សំអុល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ រកសុីគ្រឿងចក្រដឹកដី ស្នាក់នៅផ្ទះចិញ្ចឹមត្រចៀកកាំ របស់ឈ្មោះ អៀម ហ៊ើយ ដែលមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ក្រោយមកសមត្ថកិច្ចបានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុម ខែត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ សកម្មភាពនេះជនសង្ស័យបានចូលទៅលួចនៅខាងក្នុងផ្ទះរបស់ជនរងគ្រោះ។ ហើយករណីនេះសមត្ថកិច្ចយើង ទើបតែទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅម៉ោង០៩និង២០នាទី ពេលនោះដោយផ្ទះរបស់ជនរងគ្រោះមានកាំមេរ៉ាសុវត្ថិភាព យើងក៏ពិនិត្យឃើញជនសង្ស័យ សមត្ថកិច្ចយើងក៏បានស្គាល់ច្បាស់អត្ត សញ្ញាណជនសង្ស័យគឺឈ្មោះ ឃុម ខែត បន្ទាប់មកយើងក៏បានស្រាវជ្រាវចាប់ជនសង្ស័យបានតែម្តង ហើយសមត្ថកិច្ចចុះទៅពិនិត្យដល់ផ្ទះជនសង្ស័យ ហើយក៏រកឃើញវត្ថុតាងកាំបិតបុ័ងតោ ចំនួន០២ រួមនឹងវត្ថុតាងទូរស័ព្ទដៃម៉ាក SAMSUNG ០១គ្រឿង ដែលជាកម្មសិទ្ធរបស់ជនរងគ្រោះជាក់ស្តែងនៅនឹងផ្ទះជន សង្ស័យ។ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើលួចពិតប្រាកដមែន៕

 

មតិយោបល់