ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ទើបចេញពីពន្ធនាគារ ករណីប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ

កំពង់ឆ្នាំង: កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តែម ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទប្រើប្រាស់គ្រឿងញៀនមិនរាងចាល (ទើបចេញពីពន្ធនាគារ) និងប្រើអំពើហិង្សាក្នុងគ្រួសារ ។

ករណីនេះសមត្ថកិច្ច បានធ្វើការកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីអនុវត្តន៍ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់