ព័ត៌មានជាតិ

ដែកធ្លាក់ពីលើការដ្ឋានកំពុងសាងសង់ ជាន់ទី១៦ ធ្លាយដំបូលរថយន្ត បណ្ដាលឲ្យចំកំភួនជើងបុគ្គលិកធនាគារអភិវឌ្ឍជនបទម្នាក់

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែ១២ ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទី មានករណីធ្លាក់ដែក (ថ្នាំងអំពៅ)០១ដើម ទំហំ ១២លី ប្រវែង ៣ម៉ែត្រ ពីលើការដ្ឋានកំពុងសាងសង់ ជាន់ទី១៦ នៅចំណុចផ្លូវ ស៊ូស្រ៊ុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្លាក់មកខាងក្រោម ចំរថយន្ត ០១គ្រឿងម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ 1BF-0636 ធ្លាយដំបូលរថយន្ត បណ្តាលអោយរងរបួសជនរងគ្រោះ ឈ្មោះ ឡោ ភារ៉ូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាបុគ្គលិកធនាគារអភិវឌ្ឍជនបទ រងរបួស ចំកំពួនជើង ខាងស្តាំ ជាប់ដែក និងហូរឈាមជាច្រើន ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យកាលម៉ែត្រយកទៅព្យាបាល៕

មតិយោបល់