ព័ត៌មានជាតិ

រថយន្តទេសចរណ៍ ប៉ះគ្នាជាមួយឡានដដឹកខ្សាច់ បណ្ដាលឲ្យមានមនុស្សរងរបួស នៅចំណោទពេជ្រនិល

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង៤៥នាទីរសៀលថៃ្ងទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតត្រង់ចំណោទពេជ្រនិល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទេសចរណ៍ ប៉ះគ្នាជាមួយរថយន្ដដឹកខ្សាច់ ប្រភេទសណ្ដោងចន្លោះគីឡូម៉ែត១០៥-១០៦ ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បណ្ដាលឱ្យរបួសមនុស្សនិងខូចខាត។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានបន្ថែម Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់