ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ នៅក្រុងសៀមរាប

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី រហូតដល់វេលាម៉ោង១៦និង០០នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាប បទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់:

១–ឈ្មោះ ដា ចរិយា ភេទ ស្រី ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
២–ឈ្មោះ ឆែ មាស ភេទ ប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរា ប។
៣–ឈ្មោះ ឡឹក ភីណង ភេទ ប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ ក្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :

ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០៧ កញ្ចប់ស្មើនឹងទម្ងន់ ៧២,៣ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន០៤គ្រឿង ក្រដាសវេរប្រាក់វីងចំនួន០១សន្លឹក ឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០៕

មតិយោបល់