ព័ត៌មានជាតិ

រថយន្តធុនតូចបត់ឆ្លងផ្លូវត្រូវរថយន្តធំ បើកមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តធុនធំ បុកពីក្រោយរថយន្តធុនតូច កំពុងស៊ីញ៉ូបត់ឆ្លងផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តធុនតូច ពណ៌ស មួយគ្រឿង មិនមានស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូឆ្វេងបត់ឆ្លងផ្លូវស្របពេលនោះ ក៏មានរថយន្តកូរ៉េធុនធំមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 3A-1074 ធ្វើដំណើរស្របទិសមកពីក្រោយ ក៏ជ្រុលទៅបុករថយន្តធុនតូច បណ្ដាលរងការខូចខាត ផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំងនិងធ្វើការវាស់វែង យកដាក់ខាងដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់