ព័ត៌មានជាតិ

ជាប់ហើយ! ព្រោះតែរឿង(ថ្លើមធំហ៊ានទៅស្រលាញ់ អតីតសង្សារបស់ខ្លួន) ទើបយុវជនម្នាក់ស្ទើរបាត់បង់ជីវិតក្រោមផ្លែកាំបិតរបស់យុវជនមួយក្រុម

បាត់ដំបង: នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៤០នាទី នៅចំណុចភូមិស្តីលើ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលា ដំ បូងខេត្តបាត់ដំបង លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យលោក ឈឿង គឹមសុង នាវយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបរបស់ស្នងការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរបាលស្រុកឯកភ្នំ ដែលមានលោក ឡុង យោ ធាវីរ: ជាអធិការនគរបាលស្រុកចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតហើយគប់នឹងដុំថ្ម) ធ្វើឱ្យរងរបួសនិងខូចខាតនូវទ្រព្យសម្បត្តិ០១ ករ ណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ សល់ សាន់ ហៅ តឿ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០ ២០ វេលាម៉ោង ៥និង០០នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបា ត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើង ដែលករ ណីនេះបង្កដោយក្រុមយុវជនមួយក្រុមបាន ប្រើប្រាស់កាំបិត និងដុំថ្មផង កាប់បំផ្លាញ ម៉ូតូមួយគ្រឿង និងបង្កឱ្យឈ្មោះសុខ រ៉ានីឆា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលរង របួស មុតរយះចេញឈាម ត្រង់សៀតផ្កាខាង ឆ្វេង និងមុតរយះត្រង់ខ្នងខាងឆ្វេង និងត្រូវនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

នៅក្រោយពេលកើតហេតុ និងទទួលបានពាក្យ បណ្តឹងរបស់ជនរងគ្រោះខាងលើទើបសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវជុំវិញករណីហិង្សានេះ រហូតឈានទៅកំណត់បានអំពីមុខសញ្ញាធ្វើសកម្មភាព និងបានសម្រេចធ្វើការឃាត់ខ្លួន នៅក្រោយពេលដែលក្រុមយុវជនខាងលើធ្វើស កម្មភាពបានរយ:ពេល០៣ថ្ងៃកន្លងមក។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនដៃដល់ឈ្មោះ សល់ សាន់ ហៅតឿ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនរួមទាំងបក្សពួកចំនួន ០៣ នាក់ទៀត ធ្វើសកម្មភាពដោយមានកាំបិតដេញកាប់ទៅលើជនរងគ្រោះ ខាងលើកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះគឺព្រោះតែខឹងនឹងជនរងគ្រោះរូបនេះ (ថ្លើមធំហ៊ានទៅស្រលាញ់ អតីតសង្សារបស់ខ្លួន) ៕

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការស្រាវ ជ្រាវ តាមចាប់ខ្លួនជនសង្ស័យជាបន្តទៀត និងបានកសាងសំណុំរឿង បញ្ជូនជនសង័្សយរូប នេះទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាម នីតិវិធី៕

 

មតិយោបល់