ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ក្រចេះ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ម៉ម សុភាព ភេទប្រុស អាយុ៤៤ឆ្នាំ។ ទី២ឈ្មោះ ម៉ម សុភា ភេទប្រុស អាយុ៤១ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ និងជនសង្ស័យ ទី៣ឈ្មោះ ណៃ វីរ៉ា ហៅណុយ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន, ថង់ច្រករំលែកគ្រឿងញៀនមានជាប់ម្សៅក្រាម ពណ៌ស ចំនួន៣ថង់, ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន១ , ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការ ដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់