ព័ត៌មានជាតិ

ករណី ២នាក់ ប្តីប្រពន្ធដឹកគ្នាទៅធ្វើការរោងចក្រមិនទាន់ដល់ផង ក៏ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំងព្រឹក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៦និង៥៥នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកម៉ូតូ ២នាក់ប្តីប្រពន្ធដឹកគ្នាទៅធ្វើការរោងចក្រមិនទាន់ដល់ផង ក៏ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំងព្រឹក បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសួគ៌ា ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ៕

មតិយោបល់