ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ១ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧និង៥០នាទីយប់ នៅលើផ្លូវក្រាលកៅស៊ូលេខ 1KS1 ត្រង់ចំណុចភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125(2016) ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV.3434 បើកបរដោយឈ្មោះ ខឹមចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ) ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកទៅដល់ចំណុចខាងលើ បានបើកបុកពីក្រោយ ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C50 ពណ៌ ស្លែ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ធី ឧត្តម ភេទប្រុស អាយុ២៨ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហើយសពត្រូវបានប្រគល់ជូន ទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។

វត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់