ខេត្តកណ្ដាលៈ បុរសជនបរទេសម្នាក់ ដែលឃាតករ បាញ់សម្លាប់ នៅចំណុចរោងប្រជាការពារ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី១០ ខែសីហា បង្ករឱ្យមានការភ្ញាក់ផ្លើលយ៉ាងខ្លាំង ដល់អ្នកភូមិ និងសមត្ថកិច្ចនោះ ត្រូវបានគេស្គាល់ អត្តសញ្ញាណហើយ កាលពីព្រឹកថ្ងៃទី១២សីហា ថាជនរងគ្រោះជាជនជាតិកូរ៉េ ឈ្មោះសរ័ឌុង ស៊ុប “SCHOI DONG SEOB” អាយុ៥២ឆ្នាំ ជាភ្ញៀវទេសចរណ៍ និងជាអ្នកជំនួញ ឩស្សាហ៍ចេញចូលស្រុកខ្មែរ ប៉ុន្តែមិនទាន់ដឹងថាស្នាក់នៅ ទីណាពិតប្រាកតទេ ។
លោឩត្ដមសេនីយ៍ទោអ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ថា ជនរងគ្រោះដែលឃាតករ បាញ់សម្លាប់ នៅស្រុកកណ្ដាលស្ទឹង បានស្គាល់អត្តសញ្ញាណហើយ ជាជនជាតិ កូរ៉េ ប៉ុន្តែលោកមិនបានប្រាប់ពីកន្លែងស្នាក់នៅ និងមុខរបរ ព្រមទាំងមូលហេតុ នាំមានអំពើឃាតកម្មនេះនៅឡើយទេ ហើយក៏មិនបានប្រាប់មុខសញ្ញាជនសង្ស័យជាឃាតករ ដែរ ដោយលោកថាស្ថិតនៅក្នុងការស៊ើបអង្កេត ស្រាវជ្រាវនៅឡើយ។
យោងតាមប្រភពក្រៅផ្លូវការ គួរឱ្យឲ្យជឿជាក់មួយ បានប្រាប់ថា មូលហេតុនាំឱ្យមានអំពើឃាតកម្មលើជនរងគ្រោះនេះ ត្រូវបានគេសង្ស័យ ដោយសារទំនាស់ជំនួញរកស៊ីដីធ្លីនេះ ។
ប្រភពពត័មាន ពីអ្នកជិទ្ធស្និទ្ធ ជាមួយសមាគម កូរ៉េ នៅកម្ពុជាឱ្យដឹងថាជនរងគ្រោះ ជាភ្ញៀវទេសចរណ៍ និងជាអ្នកជំនួញ ដីធ្លី ឩស្សាចេញចូលស្រុកខ្មែរ រយៈពេលពីរឆ្នាំមកហើយ គឺចូលមកស្រុកខ្មែរម្តង មួយខែ រឺពីរខែទើបត្រឡប់ទៅ កូរ៉េវិញ ។
ប្រភពបន្ថែមថា នៅព្រឹកថ្ងៃទី១២ សីហា ក្រុមគ្រួសារ ជនរងគ្រោះបានចេញពីប្រទេសកូរ៉េ មកស្រុកខ្មែរ ដើម្បីទំនាក់ទំនង ជាមួយស្ថានទូត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទទួលយកសពជនរងគ្រោះដែលតម្កល់ទុកនៅមន្ទីពេទ្យជ័័យជំនះ ក្រុងតាខ្មៅ យកទៅប្រទេសកូរ៉េវិញ៕
មតិយោបល់