ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាវាយប្លន់យកម៉ូតូ និងដកហូតមធ្យោបាយ ជិះធ្វើសកម្មភាព

កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ០១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គិតចាប់ពី វេលាម៉ោង១២និង៣២នាទី កម្លាំងនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលស្រុកឧត្តុង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញា០៤នាក់ នៅចំណុចផ្ទះឈ្មោះ ទឹម ផល្លា ស្ថិតនៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង៤នាក់ខាងលើនេះ បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូជនរងគ្រោះ នៅស្រុកឧត្តុង្គ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។

វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត០១គ្រឿង ,ម៉ូតូ០១គ្រឿង ដែលជិះធ្វើសកម្មភាពប្លន់ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់