ព័ត៌មានជាតិ

Ronaldo ស៊ីក្បាលម៉ាដែកកេះ (Video Inside)

អេស្ប៉ាញ៖តាមរបាយការណ៍ព័ត៌មាន កីឡាករនៅពេលថ្មីៗនេះបាន​បង្ហាញឲ្យដឹងថា ខណៈដែល ក្លិប Real Madrid ធ្វើដំណើរទៅកាន់ទឹកដី Atletico Madrid អ្នកគាំទ្រ​របស់ក្លិប នេះ ហាក់ដូចជាមិនពេញចិត្តនឹង​កីឡាករ Ronaldo ដោយបង្ក​ជារឿងហេតុ ​​កើតឡើចំពោះកីឡាករ​លំដាប់ពិភពលោក​រូបនេះ​។​

ខណៈដែលបង្ហាញខ្លួន​លើទឹកដី Atletico Madrid រំពេចជាមួយនឹងគ្នានោះ ​ស្រាប់តែ​អ្នកគាំទ្រ​របស់ក្លិបនេះ បាន​​យកដែកកេះ កប់ក្បាល​ Ronaldo ក៏ប៉ុន្តែដោយសារតែ​ការផ្តល់​សន្ថិសុខ នៅមានកម្រិតទាប ​​អ្នកដែល​​ធ្វើអំពើនេះ មិនត្រូវបាន បង្ហាញមុខឡើយ ព្រោះថា កមេរ៉ា នៅទីលានបាល់ទាត់​ក្លិបមួយនេះ ​មិនអាច​ចាប់រូបភាពអ្នក​វាយប្រហារទៅលើ Ronaldo ។​

ប្រសិន អ្នក​គាំទ្រ​របស់ក្លិប Atletico Madrid ត្រូវបានគេចាប់បានវិញ ជាក់ណាស់ ​នឹង​ត្រូវ​បង់ប្រាក់ ៥ ម៉ឺន​យ៉ូរូ ប្រហែល ៦៨៣៩៥ ដុល្លារ និង​ហាមឃាត់មិនឲ្យ​​តាមដាន និងទស្សនា​បាល់ទាត់លើទីលាន ៦ ខែ ផងដែរ ។

បើទោះបីជា Ronaldo ស៊ី​ក្បាល​ម៉ាដែកកេះ ក្តី តែ​វាមិនបានបង្ករឲ្យមានភាពធ្ងន់ធ្ងរនោះទេ ដោយកីឡាករ​សញ្ជាតិព័រទុហ្គាលរូបនេះ ​នៅតែអាចបន្តលេង​ជាធម្មតា ដោយមិនចាំបាច់ត្រូវការ​ជំនួយពីសុខាភិបាលឡើយ ។
តាមមាត្រា ១៣៩ ក្នុងពិភពបាល់ទាត់ បានចែងឲ្យដឹងថា ប្រសិនបើ​អ្នកលេង រងការវាយប្រហារ ពីអ្នកគាំទ្រម្ចាស់ផ្ទះ តែមិនមានបញ្ហាអ្វីធ្ងន់ធ្ងរ ក្លិបម្ចាស់ផ្ទះនឹងត្រូវបង់ប្រាក់ចំនួន ៣ ពាន់យ៉ូរ៉ូ ប្រហែល ៤១០០ ដុល្លារ​ ៕​
Ronaldo
ទស្សនាវិដេអូឃ្លិប Ronaldo ស៊ីក្បាលម៉ាដែកកេះ៖

មតិយោបល់