ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី នៅចំណុចផ្លូវបំបែកចូលបឹងព្រលិត លើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងព្រលិ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រវាងរថយន្តធុនស្រាល និងម៉ូតូចំនួន០១គ្រឿង បើកបរស្របទិសគ្នា ពីជើងទៅត្បូង ម៉ូតូទី០១ជិះពីក្រោយឡាន ។
ភាគីបើកបររថយន្ត ឈ្មោះ អ៊ុក វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបើកបររថយន្តម៉ាក ហាយព្រីត ពណ៌ស ពាក់ផ្លាកលេខ: ភ្នំពេញ 2AQ ៧៨០៨ បើកបរក្នុងទិសដៅពីលិចទៅកើត (គ្មានរងរបួស) ។ ភាគីខាងម៉ូតូ ជាជនរងគ្រោះ ឈ្មោះ វែន រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសមធ្យម ត្រង់ថ្គាម និងតម្រងនោម បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បើកម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១០ ពាក់ផ្លាកលេខ:១A ប៉ៃលិន១៧៨៩ ។
បច្ចុប្បន្នវត្ថុតាងត្រូវបាន ដកហូតយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់