កំពង់ឆ្នាំងៈ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់លែង បានបង្រ្កាប ករណីឃាតកម្ម១ពាក់ព័ន្ធនិងឃាតកម្មសម្លាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជុច អេត ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង(ជាប្តី) ដែលបានវាយសម្លាប់ប្រពន្ធខ្លួនឈ្មោះ ឯល ស៊ីម អាយុ៤២ឆ្នាំ រួចទម្លាក់ចូលក្នុងអណ្តូងទឹក ហើយវាយខ្នោះអណ្តូងកប់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
បច្ចុប្បន្ន ជនសង្ស័យកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតានីតិវិធីច្បាប់៕
មតិយោបល់