ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្ត HILUX VICO ពន្លះបង្គោលភ្លើងបាក់១ដើម បណ្តាលឲ្យបាក់សង្កត់តៃកុង បែកក្បាលហូរឈាម

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ សង្ស័យងួយដេក បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើម រថយន្តរងការខូចខាតស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង២និង៤០នាទីយប់ទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ចំណុចមុខផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក HILUX VICO ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2 I 3063 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ សង្ស័យងួយដេក ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលបោកផ្ទប់និងបង្គោលភ្លើង សង្កត់ពីលើរថយន្ត ចំណែករថយន្តស្ទើរដាច់ជាពីរ តៃកុងរងរបួសបែកក្បាល ឈាមហូរស្រោចពេញខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុង វាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់