សៀមរាបៈ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នេះ ជនសង្ស័យប្រុសស្រី១២នាក់ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន ត្រូវកម្លាំងនគរបាល ខេត្តសៀមរាប។
របាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៨ រហូតទល់ម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការ ជាមួយកម្លាំងចំរុះ បានចុះធ្វើសកម្មភាពបង្ក្រាបករណី រក្សាទុកនិងជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ប្រុសស្រី១២នាក់ និងឆែកឆេរ រកឃើញនៅថ្នាំញៀន១កញ្ចប់ និងសំភារៈ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
កម្លាំងនគរបាល បានប្រាប់ Post news ថា ជនសង្ស័យទី១.ឈ្មោះ ពាំងវិបុលអាយុ៤៤ឆ្នាំ មុខរបរវិស្វករសំណង់ នៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ពីបទរក្សាទុក និងជួញដូរ ទី២.ឈ្មោះ វ៉ាន់ ផាត ភេទប្រុសអាយុ២៦ឆ្នាំ គ្មានមុខរបរ នៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ពីបទប្រើប្រាស់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី៣.ឈ្មោះ លី ស៊ុងបូ ភេទប្រុសអាយុ៤៦ មុខរបរមគ្គុទ្ទេសក៍ ទេសចរណ៍ នៅភូមិ សង្កាត់ មិនពិតប្រាកដ ពីបទប្រើប្រាស់ បញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី៤.ឈ្មោះ សេង ថន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរគ្មាន នៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប ពីបទសម្រួល និង ប្រើប្រាស់ ទី៥.ឈ្មោះ គឹម ធីហ្វា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទសម្រួល និង ប្រើប្រាស់ ទី៦.ឈ្មោះ សែម សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទចាត់ចែង និង ប្រើប្រាស់ ទី៧.ឈ្មោះ ស្រងអ៊ី ប្រាហ៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកាប់គោ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទចាត់ចែង និង ប្រើប្រាស់ ទី៨.ឈ្មោះ ចាន់ គីមនី ភេទស្រី១៦ឆ្នាំ គ្មានមុខរបរ នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទ ប្រើប្រាស់ បញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី៩.ឈ្មោះ មិន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរ នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទ ប្រើប្រាស់បញ្ជូន ទៅកាន់មណ្ឌលកែប្រែ ទី១០.ឈ្មោះ ភុំ ជិនទ្បុង ភេទប្រុស អាយុ២០ ឆ្នាំ គ្មានមុខរបរ នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ពីបទ ប្រើប្រាស់បញ្ជូន ទៅកាន់មណ្ឌលកែប្រែ ទី១១.ឈ្មោះ សុខ បញ្ញាភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
បច្ចុប្បន្ន ជនសង្ស័យ ប្រុសស្រីទាំង១២នាក់ ក្នុងនោះ៧នាក់ ត្រូវបានបញ្ជូន ទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការ ទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់