ហ្វីជីៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Jone Usamate នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា មានជំងឺ Zika ចំនួន ៣៤ ករណីបានកើតទ្បើងចាប់តាំងពីខែមករាដល់ខែសីហាថ្ងៃទី៣ អំទ្បុងឆ្នាំនេះ ក្នុងប្រទេស ហ្វីជី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។
ក្រៅពីករណីជំងឺ Zika ក៏មានករណីជំងឺគ្រុនឈាម ៦២៣ ជំងឺ chikungunya ៤១ ករណី ជំងឺគ្រុនពោះវៀន ២២៥ ករណី និងជំងឺ leptospirosis ៤៣០ ករណី ត្រូវបានគេកត់ត្រានៅអំទ្បុងពេលពេលដូចគា្ន ក្នុងប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ ។
លោក Usamate បាននិយាយថា «ខ្ញុំសូមជំរុញឲ្យអ្នកទាំងអស់គ្នារក្សាតំបន់ ដែលនៅជុំវិញខ្លួនឲ្យបានស្អាត និងមានបរិយាកាសល្អ ដូចជាសម្អាតធុងសំរាម និងកម្ចាត់របស់ដក់ទឹក ដើម្បីជួយកាត់បន្ថយចំនួនមូស និងបង្ការមូសខាំ»។
រដ្ឋមន្រ្តីក្រសួងសុខភាពរូបនេះ បានជំរុញផងដែរឲ្យសមាជិកសាធារណៈ កុំឲ្យហែលទឹក ឬដើរលុយក្នងទឹក ដែលជន់លិច ដើម្បីជៀសវាងឆ្លងមេរោគតាមទឹក។
គួរបញ្ជាក់ដែរថា រោគសញ្ញានៃការឆ្លងនៃមេរោគ Zika រួមមានគ្រុនក្តៅ ឈឺសន្លាក់ កន្ទួលក្រហម ភ្នែកក្រហម ឈឺក្បាល និងឈឺសាច់ដុំ ហើយចំពោះស្រ្តីដែលមានផ្ទៃពោះ កើតជំងឺនេះ នឹងបណ្ដាលឲ្យទារកកើតមក មានក្បាលតូច៕
មតិយោបល់