តាកែវៈ នៅថ្ងៃ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ នៅវេលា ម៉ោង១និង០០នាទី នៅភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យ ឈ្មោះជី ទីន ភេទប្រុសអាយុ១៩ឆ្នាំមានមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ប្រដាប់
ដោយឈើជ្រុងមួយកំណាត់បានចូលមកក្រោមផ្ទះជនរងគ្រោះឈ្មោះគឹម បាក់ ភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ បានវាយម៉ូតូជនរងគ្រោះ ជនរងគ្រោះចូលទៅឃាត់បានវាយក្បាលជនរងគ្រោះមួយឈើ
ជ្រុងបណ្តាលអោយមានរបួសស្នាមដេរ២០ធ្នេរ។
នៅវេលាម៉ោង៦និង០០នាទីជំនាញឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីកសាសំណុំរឿងតាមនិតិវិធី៕
មតិយោបល់