ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង !ឪពុកម្តាយដើររកកូនគ្រប់កន្លែងហើយតែរកមិនឃើញមិនដឹងជាទៅទីណា

តាកែវ: យោងតាមផេករបស់អធិការដ្ឋាននគរស្រុកទ្រាំងបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទីព្រឹកមានករណីបាត់ក្មេងម្នាក់ ឈ្មោះ ប៉ុង អាយលីន ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិត្រពាំងតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ដោយបាត់ពីផ្ទះមិនដឹងជាទៅទីណាទេគ្មានដំណឹង។
– ឪពុកឈ្មោះកុយ ញេប អាយុ៤៨ឆ្នាំរស់នៅភូមិត្រពាំងតាមូងឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។
– ម្តាយឈ្មោះហេង ខេងអាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។គាត់ទាំងពីរនាក់នោះដើររកកូនគ្រប់កន្លែងហើយតែរកមិនឃើញមិនដឹងជាទៅទីណា។
អាស្រ័យហេតុដូចបានរៀបរាប់ខាងលើ និងដូចរូបភាពខាងក្រោមសូមបងប្អូនជួយទំនាក់ទំនងមក:
– លោកអធិការរងនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង
– តាមរយះលេខទូរស័ព្ទ
0977471311
– លោកនាយប៉ុស្តិ៍រដ្ឋបាលព្រៃស្លឹកតាមរយះលេខទូស័ព្ទ
092221511
សូមអរគុណ៕

 

មតិយោបល់